ខេត្តពោធិ៍សាត់ជូនដំណឹងកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើង (Video Inside)

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់ បានចាប់ផ្ដើមហក់ឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ គ្រាដែលជំនន់ទឹកធ្លាក់មកពីខាងលើនៅតែបន្ត។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានថ្លែងថាមានផ្ទះប្រជាពលរដ្ឋខ្លះ ដែលមានទីតាំងនៅជិតមាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះទៅហើយ បើទោះបីជាស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅថ្ងៃនេះ មានកម្ពស់២ម៉ែត្រ៧៨ ខណៈកម្ពស់ប្រកាសអាសន្នមាន៥ម៉ែត្រ។

យោងតាមមន្ទីរធនធានទឹកខេត្ត កម្រិតទឹកភ្លៀងធ្លាក់ រាយប៉ាយក្នុងស្រុកចំនួន៦កន្លងមកនេះ ត្រូវបានបូកសរុបមានកម្រិត៣៦ក្បៀស៩មីលីម៉ែត្រ។

ads banner