សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សប្រឆាំងបានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងបានថ្កោលទោសទង្វើរបស់មេខ្លោង សម រង្ស៊ី ដែលផ្សព្វផ្សាយព័ត៌មានមិនពិតដល់យុវជន ដែលត្រូវបន្តវេនដឹកនាំរាជរដ្ឋាភិបាលថ្មី។

អតីតសកម្មជនក្រុមប្រឆាំងរស់នៅប្រទេសបារាំង លោក សុង សារិទ្ធ បានប្រកាសផ្តាច់ខ្លួន ចេញពីអតីតគណបក្សសង្រ្គោះជាតិ និងលោកបានបកអាក្រាត្រទង្វើអាក្រក់របស់មេខ្លោង សម រង្ស៊ី។

ការសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនពីគណបក្សប្រឆាំងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ត្រូវគេកត់សម្គាល់ថាមានចំនួនច្រើនបំផុត ជាពិសេសនៅមុនការបោះឆ្នោតសកល និងបានបន្តថែមទៀត នៅពេលដែលមានការប្រកាសមិនទាន់ផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី។

ads banner