អំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បាននំាយកមកចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១២២គ្រួសារ នៅស្រុកស្នួល

ក្រចេះ៖  ឯកឧត្តម វ៉ា ថន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១២២គ្រួសារ នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ  កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ។
ឯកឧត្តម វ៉ា ថន  បានសម្តែងនូវការចូលរួមសោកស្ដាយបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែមានការយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋទីកន្លែង ។
   ឯកឧត្តម មានប្រសាសន៍ថា សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំកាកបាទក្រហមនៅក្នុងខេត្ត ឲ្យយកចិត្តទុកដាក់ខ្ពស់ និងជួយរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវបញ្ហា  ហើយជានិច្ចជាកាលកាកបាទក្រហមតែងតែចូលរួមជាមួយនឹងការលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយមិនមានការប្រកាន់និន្នាការនយោបាយនោះឡើយ ។
  ជាមួយគ្នានោះ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព  ដែលបច្ចុប្បន្ននេះជំងឺគ្រុនឈាមនៅមិនទាន់មានការថយចុះនៅឡើយទេ ។  ដូច្នេះទាមទារឱ្យបងប្អូនយើងចេះថែរក្សា និងសម្អាតបរិស្ថានអនាម័យជុំវិញផ្ទះ កុំឱ្យមានការដក់ទឹក ឬសំរាមនឹងត្រូវដាក់ថ្នាំអាបែតដែលគ្រូពេទ្យចែកជូន ហើយត្រូវសម្រាកនៅក្នុងម៉ុងឲ្យបានត្រឹមត្រូវ ដើម្បីការពារទប់ស្កាត់ការកើតមាននូវជំងឺគ្រុនឈាម។
   អំណោយដែលបានចែកជូន គ្រួសាររងដោយខ្យល់កន្រ្តាក់ធ្ងន់ចំនួន២គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូ  ឃីត១ និងថវិកា៤០ម៉ឺន រៀល ដោយឡែកគ្រួសាររងដោយខ្យល់កន្រ្តាក់មធ្យមចំនួន១២០គ្រួសារ  គឺក្នុង១គ្រួសារទទួលបាន៖  អង្ករ២៥គីឡូ ឃីត១ រួមនិងថវិកា៥ម៉ឺន រៀល  ។
  គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ ខែកក្តដាកន្លងនេះ  មានករណីខ្យល់កន្ត្រាក់ ដែលបង្ករអោយមានការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាង១០០គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំស្រែចារ និងឃុំស្នួល  ។
  ហើយយប់កើតហេតុ អាជា្ញធរស្រុកដឹកនាំដោយលោក គង់ គឹមនី អភិបាលស្រុក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ តាមមូលដ្ឋាននិង ជួយកាត់មែកឈើ ដែលបាក់កាត់ផ្លូវទាំងយប់ ដើម្បីជួយសម្រួលដល់កាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ៕ ដោយ ម៉េងគាង

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner