ហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម មូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះក្រោយពីសង្គ្រាម ជំនាន់ទី១៣៦ របស់កងពលធំអន្តរាគមន៍លេខ៣ បានបិទវគ្គបញ្ជប់ដោយជោគជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម មូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះក្រោយពីសង្គ្រាមជំនាន់ទី១៣៦ ដល់សិក្ខាកាមកងពលធំអន្តរាគមន៍លេខ៣ នៅទីតាំងប្រវត្តិសាស្ត្រ ទីបញ្ជាការសមរភូមិប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិ ត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) និងឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង និងឯកឧត្ដម អស់លោកមន្ទីរសាមីអង្គភាព ពាក់ព័ន្ធដែលជាប្រតិភូអមដំណើរផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងឯកឧត្ដម អ៊ុ សុជាតិ ប្រធានវិទ្យាស្ថានហ្វឹកហ្វឺនជំនាញកំចាត់មីន CMAC កំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្ននេះ កងពលធំអន្តរាគមន៍លេខ៣ ដោយបានកិច្ចសាកាល្អ ពីមជ្ឈមណ្ឌលសកម្ម       ភាពកំចាត់មីនកម្ពុជា CMAC និងវិទ្យាស្ថានហ្វឹកហ្វឺនកំចាត់មីន CMAC កំពង់ឆ្នាំង បាននឹងកំពុងបន្តដំណើរការវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្ម និងមូលដ្ឋានគ្រឹះបច្ចេកទេសបោកសំអាតមីន និងកាកសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាមជំនាន់ទី១៣៦ ឱ្យដល់នាយ ពលទាហាន ក្នុងកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក។  វគ្គនេះមានសិក្ខាកាមចូលរៀនសូត្រចំនួន ១០០នាក់ ដែលក្នុងនោះ មាននាយទាហានជាសិក្ខាកាម មកពីកងពលតូចអន្តរាគមន៍លេខ៧ ចំនួន២៥នាក់ កងពលតូចអន្តរាគមន៍លេខ៨ ចំនួន២៥នាក់ កងពលតូចលេខ៩ ចំនួន២៥នាក់ និងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ចំនួន២៥នាក់។ ដោយប្រើរយៈពេលសិក្សា៣ខែ លើខ្លឹមសារមេរៀនសម្រាប់វគ្គនេះ ដោយផ្ដោតសំខាន់ទៅលើមូលដ្ឋានគ្រឹះ បច្ចេកទេសបោកសំអាតមីន និងការសំណល់ជាតិផ្ទុះ ក្រោយសង្គ្រាម ដោយប្រើប្រាស់នីតិវិធីនៃការហ្វឹកហ្វឺន រៀនទ្រឹស្ដីនៅក្នុងថ្នាក់ផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង នៅលើទីលានពិតៗ ដោយក្រុមគ្រូ CMAC បានកំណត់យកទីតាំងទំនប់បាញ់គ្រាប់ពិត របស់កងពលធំ ដែលកន្លងមកបានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះ មួយចំនួនពេលបាញ់គ្រាប់ពិត មកធ្វើជាចំការមីន សម្រាប់ឱ្យសិក្ខាកាមអនុវត្តជាក់ស្ដែងតែម្ដង។ នៅក្នុងវគ្គនេះដែរ ក៏មានបញ្ចូលមេរៀនបទដ្ឋានកាត់បន្ថយផ្ទៃដីចំការមីន នឹងគូសប្លង់ចម្ការមីនតាមកម្មវិធីបច្ចេកវិទ្យាទំនើប ( Arc GIS) តាមប្រព័ន្ធកុំព្យូទ័រផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ក៏បានប្រកាសបិទវគ្គចាប់ពីពេលនេះតទៅ ព្រមទាំងបានប្រកាសផ្ដល់ជូនដល់កងពលធំអន្តរាគមន៍លេខ៣ នៅម៉ាស៊ីនរាវរកគ្រាប់មីនប្រភេទ CeiA Mil D1 DS របស់CMACចំនួន៤គ្រឿង ប្រភេទ F1 A4 ចំនួន ៣៦គ្រឿង ព្រមទាំងបានផ្តល់ថវិកាចំនួន១២លានរៀលផងដែរ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner