មន្ត្រីជាន់ខ្ពស់កម្មវិធីស្បៀងអាហារពិភពលោក បង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ

កម្មវិធីស្បៀងអាហារពិភពលោកដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលប្រមាណជាង៤០ឆ្នាំមកហើយនោះ និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាប់តាំងពីឆ្នាំ២០០៤មក ដោយបានធ្វើកិច្ចការសំខាន់ៗចំនួន២គឺ ការលើកកម្ពស់ក្នុងការត្រៀមការឆ្លើយតបនឹង គ្រោះមហន្តរាយ តាមរយៈការរៀបចំធ្វើសមយុទ្ធនៅថ្នាក់ជាតិ និងទី២ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីស្បៀងអាហារពិភពលោកបានជួយដល់គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការរៀបចំបណ្តាញព័ត៍មានបែបវិទ្យាសាស្ត្រ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ មានការ     ទស្សន៍ទាយទុកជាមុនជាដើម ហើយបន្ថែមពីលើនេះមន្ត្រីជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោក បានបង្ហាញជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាបន្តទៀត ដោយធ្វើឡើងក្នុងដំណាក់កាល៥ឆ្នាំម្តង។
ការបង្ហាញពីជំហរ នៃការបន្តកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាមួយរវាងឯកឧត្តមទេសរដ្ឋ មន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាមួយលោកស្រី ហ្វ្រង់សេស្កា អៀរ ឌៀលម៉ាន់ នាយកប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក  នាវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ព្រឹក ថ្ងៃទី១ សីហា ២០១៩  ដោយក្នុងជំនួបនេះលោកស្រី ហ្វ្រង់សេស្កា អៀរ ឌៀលម៉ាន់ បានគូសបញ្ជាក់ថា កម្មវិធីស្បៀង អាហារពិភពលោកមានគម្រោងកិច្ចសហប្រតិបត្តិការថ្មី ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរយៈ ពេល៥ឆ្នាំបន្តទៀត និងបានសន្យាផ្តល់រថយន្តចំនួនពីរគ្រឿងដល់   គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ប្រើប្រាស់ក្នុងការងារក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ។
ឯកឧត្តមទេសរដ្ឋ មន្ត្រី គន់ គីម បានស្នើសុំដល់លោកស្រី ហ្វ្រង់សេស្កា អៀរ ឌៀលម៉ាន់ នាយកប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោក ជួយពាំនាំនូវសារសំខាន់ៗមួយចំនួន ដើម្បីឱ្យអង្គការអន្តរជាតិនានាមកធ្វើការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងសករាជថ្មី ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធការងារថ្មីរបស់ខ្លួន ព្រមទាំងបានអំពាវនាវដល់អង្គការដៃគូទាំងអស់ចូលរួមក្នុងការរៀបចំទិវាគ្រប់ គ្រងគ្រោះមហន្តរាយអន្តរជាតិ និងអាស៊ាននៅខែតុលាខាងមុខ៕ សុខ ស៊ីថន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner