ប្រជាពលរដ្ឋសាទរ ចំពោះរដ្ឋបាលក្រុងព្រះសីហនុ ដែលបានកៀរគរសប្បុរសជន ឲ្យជួយស្ថាបនាផ្លូវដីក្រហមកាត់តាមភូមិ ឲ្យទៅជាផ្លូវបេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ក្រុងព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីបើកការដ្ឋានធ្វើផ្លូវបេតង់មួយខ្សែប្រវែងជិត៤០០ម៉ែត្រ ស្ថិតនៅភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុ ដែលជាផ្លូវរណបមូលដ្ឋានមួយដ៍សំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ (ម្តុំជិតសាលាបច្ចេកទេសដុនបូស្កូ)។
លោកអភិបាលក្រុងមានប្រសាសន៍ថា ផ្លូវនេះឧបត្ថម្ភសាងសង់ជាបេតង់ដោយលោកកាន់ មន និងក្រុមគ្រួសារ មានប្រវែងជិត៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ។
លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលក្រុង បាននិងកំពុងយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថារាល់ថ្ងៃផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុកំពុងទទួលរងការខូចទ្រុឌទ្រោម នឹងតម្រូវឲ្យមានការកសាងនិងជួសជុលជា   បណ្ដើរៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ។ ហើយ ក្នុងនោះរដ្ឋបាលក្រុងក៏បាន គៀងគររកថវិកាពីសប្បុរសជនក៏ដូចជាម្ចាស់រោងចក្រសហគ្រាសមួយចំនួន ដើម្បីចូលរួមបដិភាគ        កសាងនៅផ្លូវមួយចំនួន ដើម្បីឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល។
ជាមួយគ្នានេះលោកអភិបាលក្រុងព្រះសីហនុក៏បានថ្លែងអំណរគុណចំពោះ លោក កាន់ មន និងក្រុមគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋទូទៅ។
បើតាម លោកដែលជាអ្នកជួយស្ថាបនាឥឡូវនេះ បានបញ្ជាក់ថាផ្លូវនេះគឺកន្លងមក ជាប្រភេទផ្លូវដីក្រហម មានលូសង្ខាររួចស្រេច។ បើយោងតាមប្លង់ប្រព័ន្ធផ្លូវនេះមានមានទំហំ 100 ម៉ែត្រ។ ហើយពេលនេះលោកនឹងធ្វើផ្លូវដីក្រហមនេះ ឲ្យទៅជាផ្លូវបេតុងដោយក្រាលឆ្អឹងដែក កម្រាស់២ តឹក ទំហំ៨ម៉ែត្រ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner