ទាហានកម្ពុជា និងថៃ គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នាលើកដំបូង (Video Inside)

ទាហានកម្ពុជា និងទាហានថៃ គ្រោងធ្វើលំហាត់សមយុទ្ធរួមគ្នាជាលើកដំបូងមួយ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែសីហានេះ។

លំហាត់សមយុទ្ធនេះនឹងមានរយៈពេល១៤ថ្ងៃ ដែលគ្រោងនឹងធ្វើនៅលើទឹកដីថៃរវាងពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ សីហា ឆ្នាំ២០២៣។ គម្រោងនៃការធ្វើលំហាត់សមយុទ្ធនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាគ្នាមួយរវាងនាយសេនាធិការចម្រុះ នៃប្រទេសទាំង២ គឺនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងនាយឧត្តមសេនីយ៍ ទីធិឆៃ ថាន់ថង Thitichai Tiantong ក្នុងកិច្ចប្រជុំថ្នាក់នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា-ថៃលើកទី៧ រៀបចំឡើងដោយភាគីកម្ពុជានាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

កម្ពុជា និងថៃ បានឯកភាពគ្នាដោយគ្រោងនឹងចាត់បញ្ជូននាយទាហានបញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក ដើម្បីចូលរួមលំហាត់រួមជាមួយគ្នានោះ។

ads banner