សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានប្រកាសលើកពេលប្រកួត ទៅរៀបចំនៅខែធ្នូវិញ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ឆ្នាំ២០២៣ ដែលគ្រោងរៀបចំនៅថ្ងៃទី១០ ដល់១២ ខែ សីហា ឆ្នាំ២០២៣ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់បង បានលើកពេលទៅប្រកួតចាប់ពីទី២៩ ដល់៣១ ខែ ធ្នូ ឆ្នាំ២០២៣វិញ។

នេះបើយោងតាមការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានអចិន្រៃ្តយ៍ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរវាង សហព័ន្ធនិងរដ្ឋបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

ឯកឧត្តម បណ្ឌិត មាស សារិន បានបញ្ជាក់ថា មូលហេតុដែលយើងសម្រេចពន្យាពេលប្រកួត លើកទៅកាន់ ចុងខែធ្នូ ឆ្នាំ២០២៣ ដោយសារតែខែសីហានេះ រដ្ឋបាលខេត្តបាត់ដំបងកំពុងដំណើរការជួសជុលហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយដងស្ទឹងសង្កែ និងជួសជុលប្រព័ន្ធលូរំដោះទឹកស្អុយពុំទាន់រួចរាល់ ហេតុនេះហើយ រដ្ឋបាលខេត្តបាត់ដំបងស្នើសុំពន្យាពេលក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតខាងលើ។ ដោយវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិគ្រោងរៀបចំចាប់ពីថ្ងៃទី៤ ដល់ ៩ ខែសីហា លើកទៅរៀបចំធ្វើចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែធ្នូ និងការប្រកួតដែលគ្រោងរៀបចំពីថ្ងៃទី១០ ដល់១២ ខែ សីហា លើកទៅប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

អនុប្រធានអចិន្ទ្រៃយ៍ ខាងលើបានសុំការអនុគ្រោះនិងយោគយល់ពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រធានសមាគមន កីឡាទូកតាមបណ្តាក្រសួងស្ថាប័ន រាជធានីខេត្តទាំងអស់ មេត្តាជ្រាបជាព័ត៌មានដោយអនុគ្រោះ ៕

អត្តបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner