គ.ជ.ប បង្ហាញបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែ កក្កដា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣នេះបានបង្ហាញពីសមាភាពសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុន ស៊ិនប៉ិច ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាសរុបចំ១២៥រូប។

បើតាមបញ្ជីរាយនាមនេះដែរបានបញ្ជាក់ថាសម្រាប់បេក្ខជនចំនួន ៥រូបរបស់គណបក្សហ៊្វុន ស៊ិនប៉ិចដែលបានជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ដែរមានដូចជា៖៖១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។

គួរបញ្ជាក់ថា ក្រៅពីសមាជិកសភាគណបក្សហ៊្វុន ស៊ិនប៉ិចចំនួន៥រូបនេះគឺសុទ្ធតែសមាជិកសភាមកពីគណ បក្សប្រជាជនកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner