នាយករដ្ឋមន្ត្រីសិង្ហបុរីអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

អត្ថបទដោយ៖
AMS OneMinute

“ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។ លទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្រ្តីសម្រាប់អនាគតរបស់ ប្រទេសកម្ពុជា។ សូមសម្តេចទទួលយកការជូនពរដ៏ល្អបវរពីខ្ញុំ ស្របពេលដែលសម្តេចសម្រេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា”។

“សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងជាមិត្តភាព និងយូរអង្វែងជាមួយគ្នា ហើយខ្ញុំសូមអរគុណសម្រាប់ការគាំទ្រដ៏រឹងមាំរបស់សម្តេច សម្រាប់ការពង្រឹងចំណងទ្វេភាគីឱ្យកាន់តែរឹងមាំ។ សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង គឺបានរីកដុះដាលនៅតាមវិស័យយ៉ាងទូលំទូលាយជាច្រើនមកទល់នឹងពេលបច្ចុប្បន្ន។ រីឯការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសយើង គឺកំពុងបន្តរីកចម្រើនទៅមុខ ហើយពួកយើងកំពុងរួមសហការនៅក្នុងវិស័យថ្មីៗទៀតផងដែរ ដូចជាក្រេឌីតកាបូន និងការនាំចេញថាមពលកកើតឡើងវិញជាដើម។” 🇰🇭🇸🇬

#ams1minute

ads banner