នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរលោកបណ្ឌិត ហ៊ុន ម៉ាណែត
“តំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរដល់ឯកឧត្ដមដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជា។ សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងមិត្តភាពយូរអង្វែងមកហើយ។ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរបានចម្រើនធំធាត់ ចាប់តាំងពីជំនួបលើកចុងក្រោយបំផុតរបស់ពួកយើង ក្នុងឆ្នាំ២០១៨ នៅពេលដែលឯកឧត្ដមបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី 64th Lee Kuan Yew Exchange Fellow។ យើងបានបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជំនួយបច្ចេកទេស ព្រមទាំងផ្ដោះប្ដូរដំណើរទស្សនកិច្ចយោធា នៅក្រោមការដឹកនាំរបស់ឯកឧត្ដម ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។”
លោក លី ស៊ានឡុង បានបន្ថែមថា លោកនិងបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗដែរ ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងពាណិជ្ជកម្មឥណ្ឌទានកាបូន។ ប្រទេសរបស់ពួកយើងគួរតែបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើនទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងឌីជីថលនីយកម្ម។
លោក លី ស៊ានឡុង រំពឹងថានឹងបានជួបលោកបណ្ឌិតដោយផ្ទាល់នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាកាតា នៅខែកញ្ញាខាងមុខនេះ។ 🇰🇭🇸🇬
#ams1minute