កីឡាករ Off Road កម្ពុជា ធ្វើបានល្អ សម្រាប់ថ្ងៃដំបូង នៃការប្រកួត Off-road នៅវៀតណាម
ដាក់ឡាក់៖ កីឡាករ Off Road កម្ពុជា ធ្វើបានល្អ នៅ SS3 សម្រាប់ថ្ងៃទី១ ក្នុង Class អាជីព នៃការប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅប្រទេសវៀតណាម។
កីឡាករ ញឹម សុវណ្ណារ៉ូ បានអោយដឹងថា ការប្រណាំង Off-road Sailun Cup នេះ មានរថយន្តសរុប ៨០គ្រឿងចូលរួម ចែកចេញជា៣ Class , Class អាជីព , Class កែច្នៃបន្តិចបន្តួច និង Class មិនកែច្នៃ សម្រាប់ក្រុម Off Road កម្ពុជា ទាំង៤រថយន្ត ស្ថិតក្នុង Class អាជីព ដែលមាន១៩ដំណាក់ ។
កីឡាករ ញឹម សុវណ្ណារ៉ូ សមាជិកក្រុម Off-road កម្ពុជា បានអោយដឹងថា ការចូលរួមប្រណាំង Off-road នៅវៀតណាមលើកនេះ ជាបទពិសោធន៍ថ្មី ផ្លូវប្រកួតក៏ច្រើន ឧបសគ្គក៏ច្រើន មានបែប Off road និង Rally ហើយប្រណាំងរយៈពេលច្រើនម៉ោងទៀត។ ប៉ុន្តែកីឡាករកម្ពុជា ញឹម សុវណ្ណារ៉ូ និងកីឡាករ ព្រំ រស្មី រំពឹងថា នឹងទទួលបានលទ្ធផលល្អ ឈ្នះពានជូនកម្ពុជា។
ចំពោះលទ្ធផល សម្រាប់ថ្ងៃបើកឆាក នៅដំណាក់កាលទី៣វិញ កីឡាករ ញឹម សុវណ្ណារ៉ូ ធ្វើបានថេរៈវេលា ០៤នាទី៤៧វិនាទី , កីឡាករ ព្រំ រស្មី ធ្វើបាន ១៧នាទី០១វិនាទី , កីឡាករ តាក់ ឆាយសុខន ធ្វើបាន ០៣នាទិ២០វិនាទី ឯកីឡាករ លយ ភាឡៃ ធ្វើមិនបានល្អទេនៅ ដំណាក់កាលទី៣នេះ។
សូមបញ្ជាក់ថា ការប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 បានធ្វើពិធីបើកជាផ្លូវការ ដោយបានហែក្បួនរថយន្ត Off-road តំណាងប្រទេសដែលចូលរួម និងរៀបចំអាហារសាមគ្គីទទួលផងដែរ។ សម្រាបថ្ងៃស្អែកទី១៤ កីឡាករទាំងអស់ត្រូវប្រណាំង៤ដំណាក់កាល គឺដំណាក់កាលទី៩ ទី១៤ ទី១៥ និងទី១៦ ៕ចាន់ វិចិត្រ