៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ ៥០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៥១៧ករណី។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសថៃ, វៀតណាម, សឹង្ហបុរី, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ២៦២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ៨នាក់ ដែលជាពលរដ្ឋ នៃប្រទេសថៃ និងប្រទេសសឹង្ហបុរី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ២ពាន់ ៤៦៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៧១នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៣ លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

ads banner