កីឡាករ និងអ្នកដឹកនាំក្រុមកីឡាវាយកូនបាល់កម្ពុជា សូមទោសពលរដ្ឋកម្ពុជា ដែលធ្វើមិនបានល្អក្នុងព្រឹត្តិការណ៍ DAVIS CUP

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់កម្ពុជាបានធ្លាក់ចេញពីកៅអីគ្រុបទី៣ចុះមកកាន់គ្រុបទី៤ នៃព្រឹត្តិការណ៍ DAVIS CUPវិញ បន្ទាប់ពីបេសកម្មប្រកួតប្រជែងប្រមាណជាមួយសប្តាហ៍ នៅប្រទេសស្រីលង្កា បានរងបរាជ័យ ។

ថ្លែងប្រាប់អ្នកព័ត៌យកមាន នាកន្លែងហ្វឹកហាត់ លោក ជា ពៅ អគ្គលេខាធិការរង និងជាអ្នកដឹកនាំក្រុម និង កីឡាករ ឃ្លាំង ពន្លក ដែលចូលរួមក្នុងព្រឹត្តិការណ៍ DAVIS CUP បានបង្ហាញអារម្មណ៍សោកស្តាយ ដោយសូមទោសទៅកាន់ប្រជាពលរដ្ឋកម្ពុជា និងអ្នកឧបត្ថម្ភគាំទ្រថា ក្រុមវាយកូនបាល់កម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៣ នៅប្រទេសស្រីលង្កា លទ្ធផលដែលទទួបាន គឺធ្វើមិនបានល្អឡើយ ដោយក្រុមកម្ពុជា បានធ្លាក់មកកាន់គ្រុបទី៤វិញ ។

ទោះបីលទ្ធផលមួយនេះ បង្ហាញភាពអវិជ្ជមានសម្រាប់ក្រុមកម្ពុជាក៏ដោយ ក៏លទ្ធផលបរាជ័យនេះ មិនបានធ្វើឲ្យក្រុមកម្ពុជាបាក់ទឹកចិត្តឡើយ ពោលគឺក្រុមកម្ពុជា ប្តេជ្ញាបន្តខិតខំហ្វឹកហាត់អភិវឌ្ឍសមត្ថភាពប្រជែងដណ្តើមកៅអីត្រឡប់មកវិញឲ្យបាននៅឆ្នាំក្រោយៗទៀត។

អគ្គលេខាធិការរង និងជាអ្នកដឹកនាំក្រុមខាងលើ បានបង្ហាញការតាំងចិត្តខ្ពស់ថា សម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ លោក និងគ្រូបង្វឹក ជនជាតិដាណាម៉ាក់ លោក ប្រាយ អេនអាន់នីរ៉ូស និងខិតខំបង្វឹកឲ្យកីឡាករកម្ពុជាមានសមត្ថភាពខ្លាំងប្រកួតបានគ្រប់ស្ថានភាពទីលានទាំងលើដីនិងបេតុងក្រាលកៅស៊ូ។

សូមជម្រាប់ថា ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ឆ្នាំ២០២៤ ឆ្នាំក្រោយនេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ដែលនឹងរៀបចំនៅខែ កញ្ញា ហើយ ក្រុមកម្ពុជាបានបញ្ញាចិត្តខ្ពស់ដណ្តើមកៅអីឡើងទៅកាន់គ្រុបទី៣វិញឲ្យបាន ៕

រូបភាព ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner