ឯកឧត្តម ឌិត ទីណា ៖ កម្ពុជាកំពុងបោះជំហានទៅរកការផលិត ផលិតផលកសិកម្ម ដោយផ្តោតលើគុណភាព និងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានទទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសកម្ពុជា និងប្រទេសស៊ីមបាវ៉េ ព្រមទាំងបានចែករំលែកពីបទពិសោធរបស់កម្ពុជា ដែលបានអភិវឌ្ឍខ្លួនពីប្រទេសខ្វះស្បៀង រហូតក្លាយខ្លួនជាប្រទេសដែលមិនត្រឹមតែអាចធានាសន្តិសុខស្បៀងរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាចនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសទៀតផង ពិសេសស្រូវអង្ករ តាមរយៈការធ្វើទំនើបកម្ម ការប្រើប្រាស់ពូជស្រូវសុទ្ធ ម៉ាស៊ីនទំនើប និងបច្ចេកទេសកសិកម្មដែលកាត់បន្ថយថ្លៃដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែស្វែងរកធាតុចូលកសិកម្មឥតឈប់ឈរ ហើយស្វាគមន៍អ្នកស្រាវជ្រាវទាំងឡាយណាដែលមានបំណងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា កម្ពុជាកំពុងបោះជំហានទៅរកការផលិត ផលិតផលកសិកម្ម ដោយផ្តោតលើគុណភាពនិងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់។
តាមរយៈលក្ខខណ្ឌ និងស្ថានភាពផលិតកម្មប្រហាក់ប្រហែលគ្នាក្នុងវិស័យកសិកម្មរបស់កម្ពុជា និងស៊ីមបាវ៉េ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយភាគីស៊ីមបាវ៉េ ដើម្បីជំរុញវិស័យកសិកម្មនេះឱ្យរីកចំរើនទាំងអស់គ្នា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner