លោក ស៊ី ជីនពីង អំពាវនាវឱ្យចាត់វិធានការកាត់បន្ថយគ្រោះទឹកជំនន់ដ៏មហន្តរាយ

ប៉េកាំង៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំមួយ នៅថ្ងៃទី១៧ ខែសីហា ដើម្បីសិក្សា និងចាត់ចែងការទប់ទល់នឹងទឹកជំនន់ និងជួយសង្គ្រោះ ព្រមទាំងការងារស្តារការកសាងឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយ។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យចាត់វិធានការកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយក្នុងឆ្នាំនេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចប្រជុំខាងលើបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងរដូវទឹកជំនន់ធំនៅឡើយ គ្រប់តំបន់ ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែតម្កល់ទុកសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាអាទិភាព។

បន្ថែមលើនេះ គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបញ្ចេញសញ្ញាប្រកាសអាសន្ននិងការឆ្លើយតបយ៉ាងទៀងទាត់ ជួយសង្គ្រោះដោយពេញទំហឹង, ប្រើប្រាស់ឱ្យបានល្អនូវមូលនិធិសម្រាប់ការងារជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ, ពន្លឿនការស្តារការកសាងឡើងវិញ, បង្កើនការផ្គត់ផ្គង់សម្ភារៈកសិកម្ម, ធ្វើការងារឱ្យបានល្អក្នុងការបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយកសិកម្ម, ធ្វើការស៊ើបអង្កេតនិងសង្ខេបដោយយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាជន៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner