ឯកឧត្តម អ៊ាង សុផល្លែត លើកទឹកចិត្តដល់ក្រុមការងារ សហការជាមួយអាជ្ញាធរ អនុវត្តន៍យុទ្ធសាស្ត្រថ្មីរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីគោលនយោបាយគណបក្សប្រជាជន ឱ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ ឯកឧត្តម ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានលើកឡើងថា ការរួមគ្នាពិនិត្យ និងវាយតម្លៃឱ្យបានត្រឹមត្រូវ លើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន គឺជាមូលដ្ឋានដើម្បីកំណត់ទិសដៅក្នុងការជំរុញ កម្មវិធីយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលដែលនឹងដាក់ចេញក្ន្ងងពេលឆាប់ៗនេះ ស្របតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកអូររាំងឪ នាថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្ស និងគណ:កម្មាធិការគណបក្សស្រុកជាច្រើនរូប។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា កន្លងមក គឺមានការកសាង និងអភិវឌ្ឍបានសមិទ្ធិផលជាច្រើន ក្នុងមូលដ្ឋាន ជាពិសេសការអភិវឌ្ឍធនធានមនុស្ស រួមមានការសាងសង់សាលារៀន លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ជាសម្ភារនិងថវិកា និងសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ពង្រឹងអនាម័យតាមសាលារៀន និងភូមិឋានតាមរយ:ការផ្តល់អណ្តូងទឹកស្អាត និងម៉ាស៉ីនចម្រោះទឹកសម្រាប់បរិភោគ ការជួសជុលផ្លូវថ្នល់តាមរយៈយុទ្ធនាការផ្លូវរលោងស្អាតទូទាំងស្រុក ការផ្តល់និងបំពាក់ភ្លើងសូឡា(ភ្លើងទេវតា) តាមផ្ទះ និងតាមមូលដ្ឋាន រួមទាំងពង្រឹងការថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ជាមួយគ្នានេះនៅក្នុងទិសដៅឆ្ពោះទៅមុខ ឯកឧត្តម បានជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តពង្រឹងឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព កសាង និងអភិវឌ្ឍបន្ត សម្រាប់បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner