Alibaba នឹងជួលនិសិត្សបញ្ចប់ការសិក្សាជាង ២,០០០នាក់ ដើម្បីសម្រាលអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជន
ប៉េកាំង៖ ដៃពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុន Alibaba Group Holding នៅក្នុងប្រទេសចិន មានផែនការជួលនិស្សិតបញ្ចប់ការសិក្សាជាង ២,០០០នាក់ ស្របពេលដែលយុវជនគ្មានការងារធ្វើកើនឡើង ហើយអាជ្ញាធរក៏កំពុងបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនបច្ចេកវិទ្យា។
ក្រុមហ៊ុន Taotian Group ដែលមេធំរបស់វេទិការទិញទំនិញអនឡាញ Taobao និង Tmall កំពុងត្រូវការនិស្សិតបញ្ចប់ការសិក្សាជាង ២,០០០នាក់ សម្រាប់មុខតំណែងជាច្រើន ក្នុងនោះរួមទាំងផ្នែករចនា, ផ្នែកផលិតផល និងទិន្នន័យ នេះបើយោងតាមក្រុមហ៊ុនបង្ហោះសារនៅលើគណនី Wechat អំពីការជ្រើសរើសបុគ្គលិកផ្លូវការរបស់ខ្លួនកាលពីសប្តាហ៍មុន។
ក្រុមហ៊ុនទាំងនោះមានទីតាំងនៅក្នុងទីក្រុងចំនួន ៦ មានដូចជាទីក្រុងហានចូវ និងសៀងហៃ។ ប្រទេសចិនបានផ្អាកការបោះពុម្ពផ្សាយទិន្នន័យ ស្តីពីអត្រាគ្មានការងារធ្វើរបស់យុវជន ដែលមានការកើនឡើងនៅក្នុងខែកក្កដា ដោយនិយាយថា ខ្លួនចង់លុបបំបាត់បញ្ហានេះ។
អត្រាគ្មានការងារធ្វើបានកើនឡើងជារៀងរាល់ខែក្នុងឆ្នាំ២០២៣នេះ ហើយឈានដល់កំណត់ត្រា ២១.៣ភាគរយនៅក្នុងខែមិថុនា។
អត្រាគ្មានការងារធ្វើរបស់យុវជន ជាធម្មតា លោតឡើងនៅរដូវក្តៅ ខណៈដែលនិស្សិតបញ្ចប់ការសិក្សារាប់សិបលាននាក់បានវាយលុកទីផ្សារការងារ ក្នុងនោះនិសិត្ស ១២លាននាក់រំពឹងថា នឹងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងមហាវិទ្យាល័យនៅឆ្នាំ២០២៣ នេះបើយោងតាមក្រសួងអប់រំចិន៕
ប្រភព៖ Bloomberg ប្រែសម្រួលដោយ៖ ឈឹម ទីណា