នាយករដ្ឋមន្ត្រីថៃថ្មីចង់ជំរុញចំណូលពីវិស័យទេសចរណ៍នៅឆ្នាំក្រោយ ដល់៣.៣ទ្រីលានបាត

បាងកក៖ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃបានទៅទស្សនាកោះរមណីយដ្ឋានភូកេត នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់គាត់ ដើម្បីគូសបញ្ជាក់អំពីផែនការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការជំរុញលើកកម្ពស់វិស័យទេសចរណ៍។

នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ឥឡូវនេះមានអ្នកទេសចរចិនតែ៣០ភាគរយប៉ុណ្ណោះដែលត្រឡប់មកកាន់ប្រទេសថៃ… អ្នកទេសចរចិនគឺជាផ្នែកមួយដ៏សំខាន់ ដូច្នេះយើងគួរផ្តល់ភាពងាយស្រួលដល់ពួកគេ ដោយលោកស្នើឱ្យបន្ធូរបន្ថយតម្រូវការទិដ្ឋាការ។

មហាសេដ្ឋីអចលនទ្រព្យរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ិចថា លោកមានបំណងជំរុញប្រាក់ចំណូលពីវិស័យទេសចរណ៍នៅឆ្នាំក្រោយ ដល់ទឹកប្រាក់៣.៣ទ្រីលានបាត។ លោក ស្រេតថា ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលរបស់គាត់នឹងពិនិត្យមើលផែនការរយៈពេលវែង ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះដ៏មានប្រជាប្រិយ មានដូចជានៅក្នុងទីក្រុងបាងកក ភូកេត និងឈៀងម៉ៃ។

សូមបញ្ជាក់ថា រដ្ឋាភិបាលថៃមានគោលបំណងស្រូបទាញភ្ញៀវទេសចរបរទេសប្រមាណ ២៩នាក់នៅក្នុងឆ្នាំ២០២៣នេះ ស្មើនឹងជិត៣ភាគ៤នៃចំនួនកំណត់ត្រាដែលទទួលបាន នៅមុនពេលផ្ទុះជំងឺរាតត្បាតក្នុងឆ្នាំ២០១៩ ជាមួយនឹងប្រាក់ចំណូល១.៩១ទ្រីលានបាត៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner