ដុតគ្រឿងញៀនជាង៨គីឡូនៅខេត្តត្បូងឃ្មុំ (Video Inside)
អត្ថបទដោយ៖
Apsara Net
គ្រឿងញៀនជាង ៨គីឡូក្រាម ដែលបង្ក្រាបបាននៅខេត្តចំនួន៣គឺខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ត្រូវបានដុតបំផ្លាញចោល។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពអភិបាលខេត្តត្បូងឃ្មុំបណ្ឌិត ជាម ច័ន្ទសោភ័ណ ដោយមានអ្នកចូលរួមពីខេត្តទាំង៣ សរុបប្រមាណ២ពាន់នាក់ ស្ថិតក្នុងភូមិហួចកើត ឃុំក្រែក នៃស្រុកពញាក្រែក។
គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលសរុបចំនួន ៨ពាន់៩២៦ក្រាម ក្នុងនោះរួមមានការចាប់បាននៅក្នុងខេត្តកំពង់ចាមទំងន់ ៦ពាន់២២២ក្រាម, ខេត្តក្រចេះ មានទំងន់ ១ពាន់ ៦៥៥ក្រាម និងខេត្តត្បូងឃ្មុំ មានទំងន់១ពាន់៤៧ក្រាម។