រកឃើញទំនិញគ្មានសុវត្ថិភាពជាង១០០គីឡូនៅផ្សារដើមគរ (Video Inside)

បង្គារចាក់ចាហួយជាង១០០គីឡូក្រាម ដែលជាទំនិញគ្មានសុវត្ថិភាព ត្រូវបានបង្ក្រាបក្នុងពេលដាក់លក់ឱ្យអតិថិជននៅផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ។

ទំនិញគ្មានសុវត្ថិភាព គឺជាទំនិញដែលតែងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលបានខាតបង់ប្រាក់ច្រើនលានដុល្លារ ចំពោះបញ្ហាទំនិញគ្មានសុវត្ថិភាពនេះ។

ក្នុងការបង្ក្រាបនាថ្ងៃទី២៩សីហាដដែលនេះផងដែរ, សមត្ថកិច្ចបានរកឃើញនំដែលហួសកាលបរិច្ឆេទជាង៨គីឡូក្រាមថែមទៀត ដែលគេបានដាក់លក់នៅផ្សារដើមគរ។

មន្ត្រីរដ្ឋបាលរាជធានី បានណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត និងទំនិញនោះមិនត្រូវដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ឡើយ។

កម្ពុជាមានច្បាប់សម្រាប់ដាក់ទោសចំពោះអ្នកដែលក្លែងគុណភាពទំនិញ ដែលនឹងអាចជាប់ទោសរវាងពី ៥ ទៅ ១០ឆ្នាំ។

ads banner