ឯកឧត្តម គន់ គីម ប្រកាសបដិសេធគណនីតេលេក្រាមមួយ ដែលប្រើរូប និងឈ្មោះរបស់លោកជាភាសាខ្មែរ, អំពាវនាវសមត្ថកិច្ចចាត់វិធានការច្បាប់
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមប្រកាសបដិសេធជាសាធារណៈថានូវគណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោក សរសេរជាភាសាខ្មែរ « គន់ គីម »។ គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូចដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់ប្រព្រឹត្តអំពើផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី សូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ៕ដោយ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។