ប្រធានាធិបតីអាមេរិកបារម្ភអំពីការកើនឡើងនៃមហាសមុទ្រ ករណីព្យុះសង្ឃរា Idalia

វ៉ាស៊ីងតោន ឌីស៊ី៖ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានបង្ហាញពីការព្រួយបារម្ភលើការកើនឡើង នៃមហាសមុទ្រ ទាក់ទងនឹងព្យុះសង្ឃរា Idalia។

អំឡុងពេលជួបជាមួយប្រធានាធិបតីប្រទេសកូស្តារីកា លោក Rodrigo Chaves Robles លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ប្រាប់អ្នកសារព័ត៌មានថា លោកបាននិយាយទៅកាន់អភិបាលរដ្ឋ Florida លោក Ron DeSantis នៅល្ងាចថ្ងៃច័ន្ទ សប្តាហ៍នេះ អំពីព្យុះសង្ឍរា Idalia ។

លោក Biden បាននិយាយនៅក្នុងការិយាល័យ Oval Office ថា «យើងព្រួយបារម្ភអំពីការកើនឡើង នៃមហាសមុទ្រ»។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយថា Idalia ដែលជាព្យុះប្រភេទទី ១ ដែលមានខ្យល់បក់ក្នុងល្បឿន ៨៥ ម៉ាយ ឬ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបោកបក់ ចេញពីឆ្នេរសមុទ្រភាគនិរតីនៃរដ្ឋផ្លរីដា ដោយនាំមកនូវលក្ខខណ្ឌព្យុះត្រូពិច ទៅកាន់ប្រទេសគុយបា ភាគខាងលិច និងទឹកជំនន់នៅរដ្ឋធានី ហាវ៉ាណា របស់ប្រទសនេះ។

អាជ្ញាធរក្នុងរដ្ឋផ្លរីដាបានព្រមានថា ព្យុះនេះអាចពង្រឹងដល់កម្រិត “គ្រោះថ្នាក់ខ្លាំង” ហើយឈានទៅដល់ការបាក់ដីថែមទៀត។

គួររម្លឹកដែរថា មនុស្សជិត១៥០ នាក់បានស្លាប់ កាលពីឆ្នាំមុន នៅពេលដែលព្យុះសង្ឃរា Ian ដែលបានបោកបក់លើឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋផ្លរីដា ជាព្យុះប្រភេទទី ៤ ដ៏បំផ្លិចបំផ្លាញ ដោយនាំមកនូវការកើនឡើងនៃមហាសមុទ្រ និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបានបំផ្លាញស្ពាន និងបានបំផ្លិចបំផ្លាញអគារនានា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner