កូនឈើប្រណិត នឹងកូនឈើហូបផ្លែជិត ១០០០ដើម ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ យកទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាទំនប់ ដើម្បីអបអរបុណ្យរុក្ខទិវា៩កក្តដាឆ្នាំ ២០២៣

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣ បានយកកូនឈើប្រណិតនឹងកូនឈើហូបផ្លែជិត ២០០០ដើម ទៅដាំនៅក្នុងបរិវេណសាលាបឋមសឹក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា៩កក្តដា ឆ្នាំ២០២៣ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទខេត្តព្រៈវិហារ បានអោយដឹងថា សម្រាប់ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានដាំកូនឈើប្រភេទចម្រុៈសរុបចំនួនជិត១០០០ដើមក្នុងនោះកូនឈើក្រញូងចំនួន១០០ដើម កូនឈើបេងចំនួន២០០ដើម នឹងកូនឈើធ្នង់ចំនួន៧០០ដើម ដំាក្នុងបរិវេណសាលាបឋមសឹក្សាទំនប់ ដោយឡែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ក៍បានចូលរួមចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម នឹងកូនទៀបបារាំងចំនួន១០០ដើម ជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងលំនៅដ្ឋានផងដែរ។

ឯកឧត្តម គីម រិទ្ធីបានថែ្លងការកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទខេត្តនឹងខណ្ឌ័រដ្ឋ បាលព្រៃឈើព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ អោយទទួលបានជោកជយ័ក្នុងការផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុន ចំណែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារក៍បានប្រឹងប្រែងការពារ ទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជយ័ផងដែរ ។ ឯកឧត្តម បានជំរុញឱ្យមន្ទីរជំនាញជុំវិញខេត្ត ត្រូវបន្តសកម្មភាពក្នុងការការពារព្រៃឈើអោយបានគង់វង់ជាប្រយោជសម្រាប់ក្មេងជំនាន់ក្រោយនឹងសង្គមជាតិយើងទាំងមូលផងដែរ ៕

ដោយ ៖ ឈឿន ចាន់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner