ខេត្តជាប់ព្រំដែនបីប្រទេសពិភាក្សាការកសាងសំណង់ក្នុងតំបន់មុំបី (Video Inside)
ខេត្តជាប់ព្រំដែនគ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម បានជួបពិភាក្សាគ្នា ដើម្បីពិនិត្យកែសម្រួល និងកសាងសំណង់នៅក្នុងតំបន់បង្គាលព្រំដែនមុំ៣។ ខេត្តដែលស្ថិតជាប់ព្រំដែនមុំទាំងបី គឺខេត្តរតនគិរីរបស់កម្ពុជា, ខេត្តអត្ថពើ នៃប្រទេសឡាវ និងខេត្តកន្ទុមរបស់វៀតណាម។
កិច្ចប្រជុំរបស់មន្ត្រីខេត្តទាំង៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០សីហា នៅក្នុងខេត្តកន្ទុម ដោយពីភាគីកម្ពុជាដឹកនាំដោយអភិបាលរងខេត្តលោក ស៊ូ សិរី, ភាគីឡាវ ដឹកនាំដោយអភិបាលរង លោក ថានុសៃ បានសាលីត និងពីភាគីវៀតណាម ដឹកនាំដោយលោស្រី អ៊ី ង៉ុក ដែលជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទុម។
មន្ត្រីពីភាគីខ្មែរដែលបានចូលរួម បានថ្លែងថាអង្គប្រជុំធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា និងឯកភាពគ្នាលើខ្លឹមសារកំណត់ហេតុការងារ រវាងគណៈកម្មាធិការកិច្ចការព្រំដែនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មាធិការកិច្ចការព្រំដែនខេត្តរតគិរី នៃប្រទេសកម្ពុជា និងគណៈកម្មាធិការកិច្ចការព្រំដែនខេត្តអត្តពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕