២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥១ករណី (Video Inside)

នៅក្នុងអាស៊ានទាំងមូលមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសវៀតណាមនោះ មានចំនួន ៥១ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ៣ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ប្រទេសចំនួន ៩ទៀត រួមទាំងកម្ពុជាផងដែរ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៨ពាន់ ៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៩៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤ លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

ads banner