លោក បៃដិន៖ ផែនការ “Bidenomics” បង្កើតការងារដល់ពលរដ្ឋអាមេរិកជាង ៧០ម៉ឺននាក់ក្នុងខែសីហា

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកបាននិយាយថា មនុស្សជាង ៧០០,០០០នាក់បានចូលរួមក្នុងកម្លាំងពលកម្មកាលពីខែសីហា ដែលនេះមានន័យថា ពលរដ្ឋអាមេរិកគ្រប់អាយុមានការងារធ្វើ ឥឡូវនេះមានច្រើនជាងពេលណាៗទាំងអស់ក្នុងរយៈពេល ២០ឆ្នាំ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយអំពីរបាយការណ៍ការងារក្នុងខែសីហា នៅឯសេតវិមាន នៅថ្ងៃទី១ ខែកញ្ញាថា អតិផរណាកំពុងបន្តធ្លាក់ចុះ… ហើយឥឡូវនេះ វាមានត្រឹម ៣ភាគរយ ពោលគឺប្រហែលមួយភាគបីនៃអ្វីដែលវាធ្លាប់កើតមានកាលពីមួយឆ្នាំមុន។ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា ក្នុងរយៈពេល ៣ខែកន្លងមកនេះ អតិផរណាបានបិទបញ្ចប់… ព្រោះវាកៀកទៅនឹងអ្វីដែលវាធ្លាប់មានពីមុន ពោលគឺមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ ហើយឥឡូវនេះប្រាក់ចំណូលរបស់ពលរដ្ឋក៏កើនឡើងខ្ពស់ជាងកាលពីមុនផងដែរ។

លោក បៃដិន បន្ថែមថា សារព័ត៌មាន The Financial Times និង The wall Street Journal ធ្លាប់លឺខ្ញុំនិយាយពីមុនហើយថា ផែនការ “Bidenomics” របស់ខ្ញុំបានចាប់ផ្តើមហើយ… វាជាផែនការផ្តោតសំខាន់លើការវិនិយោគនៅសហរដ្ឋអាមេរិក ហើយនឹងការវិនិយោគលើពលរដ្ឋអាមេរិក… ឥឡូវនេះវាកំពុងដំណើរការហើយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល នៅថ្ងៃទី១ ខែសីហានេះបានឱ្យដឹងថា ការជួលបុគ្គលិកនៅសហរដ្ឋអាមេរិក បានកត់ត្រាពីការកើនឡើងគួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន ប៉ុន្តែអត្រាគ្មានការងារធ្វើបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ២០២២ បើទោះបីជាសេដ្ឋកិច្ចហាក់បង្ហាញសញ្ញាធូរស្រាល។

បើតាមនាយកដ្ឋានការងារអាមេរិក ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានបង្កើតការងារជូនដល់ពលរដ្ឋខ្លួនចំនួន ១៨៧,០០០នាក់នៅក្នុងខែសីហា ប៉ុន្តែកំណើនប្រាក់ឈ្នួលបានធ្លាក់ចុះ ហើយអត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៣.៨ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner