កម្ពុជាត្រូវបានលើកសសើរពីការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងលើកឡើងថា ប្រទេសកម្ពុជាត្រូវបានកោតសសើរយ៉ាងខ្លាំង អំពីជោគជ័យនៃការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងកិច្ចប្រជុំ ឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន ដែលបានធ្វើឡើង នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។

ការលើកឡើង ពីសំណាក់ រដ្ឋលេខាធិការរូបនេះ បានធ្វើឡើង ក្នុងឱកាសត្រឡប់មកពីចូលរួម កិច្ចប្រជុំ កាលពីចុងសប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ បានបង្ហាញភាពអស្ចារ្យនិងលើកមុខមាត់កម្ពុជាយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ដែលធ្វើឲ្យប្រទេសអាស៊ាននិងលេខាធិការដ្ឋានរបស់អាស៊ានទទួលស្គាល់ ដោយលើកយកប្រទេសកម្ពុជាជាប្រទេសគំរូយកមកបង្ហាញក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនេះ ប្រទេសអាស៊ានក៏បានជំរុញនិងត្រៀមលក្ខណៈសម្បត្តិក្នុងការត្រៀមខ្លួនដើម្បីត្រៀមដេញថ្លៃការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០៣៤ ដែលចំណុចទាំងនេះ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានធ្លាបបានជំរុញឲ្យអាស៊ានគិតគូផងដែរ។

សូមជម្រាបថា កិច្ចប្រជុំ ឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រី កីឡាអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពី ថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២ ខែ កញ្ញា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានចូលរួមតំណាងអោយ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងអប់រំយុវជននិងកីឡា ហើយកិច្ចប្រជុំនេះ មាន៣កិច្ចប្រជុំធំៗទី១កិច្ចប្រជុំរដ្ឋមន្រ្តីកីឡាអាស៊ានរដ្ឋជាសមាជិកអាស៊ាន១០ប្រទេសបូកជាមួយសង្កេតការប្រទេសទីម័រខាងកើត ទី២កិច្ចប្រជុំរដ្ឋមន្រ្តីកីឡាជាមួយដៃគូសហប្រតិបត្តិការ ចិន+ និងជប៉ុន និងប្រជុំទី៣ ឧត្តមមន្រ្តីនិងរដ្ឋមន្រ្តីកីឡាជាលក្ខណៈបច្ចេកទេស៕

រូបភាព ងីម ឆៃហួត អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner