ខ្លឹមសារសង្ខេបនៃការជួបទទួលទានអាហារពេលព្រឹក និង កិច្ចពិភាក្សាការងារត្រីភាគី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

អត្ថបទដោយ៖
AMS OneMinute

ជាមួយ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម Pham Minh Chính និង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Sonexay Siphandone

ថ្នាក់ដឹកនាំទាំងបី បានពិភាក្សា និងឯកភាពជាគោការណ៍៖

១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី មុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់

២. បន្តដោះស្រាយ និងជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ

៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេលឆាប់ៗខាងមុខ

៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន វប្បធម៌ និងប្រពៃណី

៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបីលើគ្រប់មធ្យោបាយ

#ams1minute

ads banner