មន្រ្តីបួនរូបក្លាយជាអ្នកនាំពាក្យប្រចាំក្រសួងយុត្តិធម៌

ភ្នំពេញ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី ៥ខែ កញ្ញា ឆ្នាំ ២០២៣បានចេញសេចក្តីសម្រេចមួយ ស្តីពី ការចាត់តាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌។ក្នុងសេចក្តីសម្រេចនេះមន្រ្តីចំនួនបួនរូបបានក្លាយជាអ្នកនាំពាក្យរបស់ក្រសួង។

មន្រ្តីដែលត្រូវបានចាត់តាំងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌មានសមាសភាពដូចខាងក្រោម៖
១- ឯកឧត្តម ជិន ម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌
២- ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌
៣- លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌនិងនគរបាលយុត្តិធម៌
៤- លោកស្រី ឌី ម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និង សហប្រតិបត្តិការផ្នែកច្បាប់។

ជាមួយសេចក្តីសម្រេចនេះក្រសួងយុត្តិធម៌បានកំណត់តួនាទីរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌មានភារកិច្ចដូចខាងក្រោម៖ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងយុត្តិធម៌។

ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ សហការជាមួយអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគ នូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិរៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner