រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដាក់ចេញនូវយុទ្ធសាស្រ្ត ចំនួន ៤ ដើម្បីពង្រឹងរបៀបរបប ការងារ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹ ង របៀបរបបការងាររបស់ក្រសួងអធិការកិច្ច និងពិនិត្យពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រពឹត្តទៅរបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ និងដាក់ចេញនូវយុទ្ធសាស្រ្ត ចំនួន ៤ រួមមាន ៖ ទី១.ការពង្រឹងស្ថាប័ន
ទី២.បង្កើតមូលធនមនុស្ស
ទី៣.កសាងលិខិតបទដ្ឋានគតិយុត្ត
និងទី៤.ការកសាងសុខុដុមរមនីយកម្មក្នុងក្រសួង ដោយផ្តើមចេញពីយើងជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ រួមគ្នាអភិវឌ្ឍន៍ស្ថាប័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមការទប់ស្កាត់នូវភាពអសកម្មនានា កាត់បន្ថយនូវអំពើពុករលួយ គោរពឱ្យបានម៉ឺងម៉ាត់នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ


