ខេត្តឧត្តរមានជ័យជូនដំណឹងកម្ពស់ទឹក ក្នុងអាងបឹងតាម៉ុកហួសកម្រិតអាសន្ន (Video Inside)

កម្ពស់ទឹកក្នុងអាងបឹងតាម៉ុក ក្នុងឃុំអន្លង់វែង នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឡើងហួសកម្រិតប្រកាសអាសន្នហើយនៅថ្ងៃទី៧កញ្ញានេះ។ អាជ្ញាធរខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្បែរអាងបឹងតាម៉ុកនោះ ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្ន ខណៈទឹកបានបន្តហក់ឡើងខ្លាំងនេះ។

ទំនប់អាងទឹកបឹងតាម៉ុក គិតត្រឹមថ្ងៃនេះ មានកម្ពស់៣ម៉ែត្រ៨១សង្ទីម៉ែត្រ ខណៈកម្ពស់ទឹក ដែលត្រូវប្រកាសអាសន្ន គឺ៣ម៉ែត្រ៨០ សង្ទីម៉ែត្រ។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានថ្លែងថា កំណើនខ្ពស់នៃទឹកបឹងក្នុងអាងនេះ គឺដោយសារការភ្លៀងធ្លាក់កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិតជាង ១០០ មីលីម៉ែត្រ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គឺនៅតែបន្ដកើតមាន ដោយសារកម្ពុជារងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។

ads banner