២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣០៨ករណី (Video Inside)

មានប្រទេស៥នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានមានចំនួន ៣០៨ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ២៧៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប្រទេសឥណ្ឌូនេស៊ី។ ប្រទេសឥណ្ឌូនេស៊ី មានការឆ្លងចំនួន ១៩២ករណីច្រើនជាងគេ ខណៈប្រទេសឡាវមានការឆ្លងចំនួន ១ករណីតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៥ ដែលមានការឆ្លងថ្ងៃនេះ។ ការស្លាប់ដោយកូវីដ១៩នៅថ្ងៃនេះ មានចំនួន ២នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៦ពាន់ ២៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មាន ចំនួនជាង ៦៩៤ លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

ads banner