ប្រមុខអង្គការសហប្រជាជាតិព្រួយបារម្ភខ្លាំង ជុំវិញស្ថានភាពនៅមីយ៉ាន់ម៉ា

ហ្សាការតា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានសម្តែងនូវការព្រួយបារម្ភខ្លាំង ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាវិបត្តិអាកាសធាតុសកល។

ថ្លែងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បាននិយាយថា នៅចំពោះមុខសន្តិភាព ខ្ញុំសូមកោតសរសើរចំពោះតួនាទីរបស់អាស៊ាន ក្នុងការកាត់បន្ថយភាពតានតឹង រាប់ចាប់ពីសមុទ្រចិនខាងត្បូងទៅដល់ឧបទ្វីបកូរ៉េ ដោយផ្តល់អាទិភាពលើកិច្ចសន្ទនា និងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។

លោក ហ្គូទែរេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនយោបាយ បញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរដ្ឋរ៉ាក់ឃីន និងស្ថានភាពចំនួនជនភៀសខ្លួនដ៏ច្រើនដែលរស់នៅក្នុងស្ថានភាពអស់សង្ឃឹម។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ទៀតថា គាត់ស្វាគមន៍ចំពោះវិធីសាស្រ្តជាគោលការណ៍របស់អាស៊ានចំនួន ៥ចំណុច ហើយលោកសូមជំរុញឱ្យប្រទេសទាំងអស់ បន្តស្វែងរកយុទ្ធសាស្ត្របង្រួបបង្រួមឆ្ពោះទៅដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner