បញ្ហាកម្លាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រារាំងលំហូរកំណើនវិនិយោគរបស់វៀតណាម

ហាណូយ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ នៅថ្ងៃទីអាទិត្យទី១០ ខែកញ្ញាខាងមុខ ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ខណៈដែលទីក្រុងវ៉ាស៊ីនតោនសម្លឹងមើលទៅឆ្ងាយពីការពឹងផ្អែកខ្លាំងលើប្រទេសចិន។

ប្រទេសវៀតណាមបានក្លាយទៅជាគោលដៅសំខាន់កាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុន Samsung និង Foxconn ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែកង្វះកម្លាំងពលកម្មមានជំនាញខ្ពស់ និងភាពទន់ខ្សោយផ្នែកហេដ្ឋារចនាសម្ព័ន្ធ អាចជាឧបសគ្គសម្រាប់វៀតណាម ដើម្បីជំនួសប្រទេសជិតខាងរបស់ខ្លួន។

បើតាមក្រសួងការងារវៀតណាម មានតែ១១ភាគរយនៃកម្លាំងពលកម្មក្នុងស្រុកប៉ុណ្ណោះ ត្រូវបានគេចាត់ទុកថា មានជំនាញខ្ពស់ ខណៈដែល ២៦ភាគរយទៀតជាកម្មករមានត្រឹមតែសញ្ញាបត្រ និងវិញ្ញាបនបត្រ។

ទីក្រុងហូជីមិញ ត្រូវការកម្មករជំនាញប្រមាណ ១៦៥,០០០នាក់បន្ថែមទៀតនៅក្នុងឆមាសទីពីរនៃឆ្នាំ២០៣ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍តម្រូវការ និងកម្លាំងពលកម្មរបស់ទីក្រុង។

ដោយឡែកអង្គការម្ចាស់ជំនួយពហុភាគីបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា គម្លាតនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក៏នឹងរារាំងលទ្ធភាពរបស់វៀតណាម ក្នុងការទាក់ទាញ និងរក្សាការវិនិយោគផ្ទាល់ពីបរទេស (FDI) រួមទាំងអ្នកដែលចង់ផ្លាស់ប្តូរការវិនិយោគពីប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner