ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក ANDY HEWSON ជានាយកគ្រប់គ្រងថ្មី

ភ្នំពេញ: ថ្ងៃនេះក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រកាសតែងតាំង លោក Andy Hewson ជានាយកគ្រប់គ្រងថ្មីរបស់ខ្លួនជាផ្លូវការ។ លោក Andy បានចូលកាន់តំណែងថ្មីនេះ ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ដែលលោក Andy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុន ហ៊ិននីគែន។

លោក Andy ឡើងកាន់តំណែងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ហ៊ិននិគែន ខេមបូឌា ជំនួសលោក Samson Wong ដែលបានកាន់តំណែងនៅក្រុមហ៊ុននេះអស់រយៈពេលប្រាំឆ្នាំកន្លងទៅ។ ក្រោមការដឹកនាំរបស់លោក Samson ក្រុមហ៊ុនហ៊ិននិគែន ខេមបូឌា បានពន្លឿនដំណើរផ្លាស់ប្តូរដឹកនាំប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបង្កើនគុណតម្លៃដល់ខ្សែសង្វាក់ផលិតកម្មក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅដល់សហគមន៍។

នៅក្នុងកំឡុងពេលនៃការរីករាលដាលនៃមេរោគរាតត្បាតកូវីដ-១៩ លោក Samson បានដាក់ចេញនូវរបៀបវារៈការងារយុទ្ធសាស្រ្តចំនួនពីរ គឺ “ការផ្តោតលើមនុស្ស (People-First)” និង “ធ្វើ ឱ្យ ប្រទសកម្ពុជាកាន់តែប្រសើរឡើង (Brew A Better Cambodia)” ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំនិងយូរអ្វែងរបស់ក្រុមហ៊ុនចំពោះប្រជាជនខ្មែរ និងព្រះរាជាណាចក្រកម្ពុជា។
 
លោក Andy បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់សម្រាប់ឱកាសបន្តកសាងកេរ្តិ៍ដំណែលដ៏មានអត្ថន័យរបស់លោក Samson និងអ្នកដឹកនាំជំនាន់មុនដែលបានបន្សល់ទុកចាប់តាំងពីឆ្នាំ ១៩៩៤ ដែលវាជាឫសគល់ដំបូងដែលធ្វើឱ្យក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ត្រូវបានបង្កើតឡើង។

ខ្ញុំសូមថ្លែងអំណរគុណដល់ លោក Samson សម្រាប់ការជួយណែនាំ និងគាំទ្រប្រកបដោយការយកចិត្តទុកដាក់របស់លោក មិនត្រឹមតែក្នុងកំឡុងពេលប៉ុន្មានខែដំបូងរបស់ខ្ញុំនៅទីនេះប៉ុណ្ណោះទេ ប៉ុន្តែច្រើនឆ្នាំកន្លងមកនេះផងដែរ ដែលពួកយើងបានក្លាយជាមិត្តរួមអាជីពការងារនៅក្រុមហ៊ុន។

ខ្ញុំពិតជារំភើបរីករាយណាស់ក្នុងការបន្តការងារដ៏អស្ចារ្យជាមួយនឹងក្រុមការងារដ៏សកម្មខ្លាំងក្លាចំនួន ៧០០ នាក់ ដើម្បីសម្រេចការងារតាមគោលបំណងរបស់យើង ក្នុងការបង្កើតនូវភាពសប្បាយរីករាយរួមគ្នាយ៉ាងពិតប្រាកដ ដើម្បីជម្រុញឱ្យប្រទេសកម្ពុជា និងពិភពលោកមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង»៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner