កូរ៉េខាងជើងដាក់ដំណើរការនាវាមុជទឹកនុយក្លេអ៊ែរស៊េរីថ្មី

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៨ ខែកញ្ញានេះ បានដាក់ដំណើរការនាវាមុជទឹកស៊េរីថ្មីមួយ ដែលមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេសខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា នាវាមុជទឹកស៊េរីថ្មីមួយ មានលេខសម្គាល់ ៨៤១ គឺមានឈ្មោះ ហេរ៉ូ គីម គុន អ៊ុក (Hero Kim Kun Ok) ហើយថា ការផលិតបាននាវាមុជទឹកនេះដែរ ជាការចាប់ផ្ដើមបើកទំព័រថ្មីមួយ នៃការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង។

ថ្លែងក្នុងពិធីសម្ពាធនាវាមុជទឹកកាលពីថ្ងៃពុធសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា នាវមុជទឹកស៊េរីថ្មីនេះ គឺជាផ្នែកមួយនៃការជឿនលឿនទៅមុខ ក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ ដល់កងទ័ពជើងទឹកកូរ៉េខាងជើងនាពេលអនាគត។

យោងតាមវិទ្យាស្ថាន Nuclear Threat Initiative (NTI) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាមាននាវាមុជទឹកចន្លោះពី៦៤ ទៅ៨៦គ្រឿង ធ្វើឱ្យកូរ៉េខាងជើងស្ថិតនៅក្នុងចំណោមប្រទេសមានកងនាវាមុជទឹកធំជាងគេបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ ក្រុមអ្នកជំនាញនៅតែមាន ការសង្ស័យចំពោះសមត្ថភាពធ្វើប្រតិបត្តិការ ដ្បិតភាគច្រើននៃនាវាមុជទឹកកូរ៉េខាងជើងជានាវាស៊េរីចាស់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner