សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានទទួលការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេស ទាំងអស់នៅលើពិភពលោកមិនដូចអ្នកវិភាគលើកឡើងនោះទេ

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣គឺមិនមែនសមទ្ធិផលសម្រាប់រូបសម្តេចទេ​ គឺជាសមទ្ធិសម្រាប់កម្ពុជាពីព្រោះសម្តេចអញ្ជើញទៅគឺក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងមានជាប្រមុខនឹងជាតំណាងជាន់ខ្ពស់របស់ប្រជាជនកម្ពុជា។ សមិទ្ធដែលបាននេះគឺសម្រាប់ប្រជាជនកម្ពុជា​ទាំងអស់និងសម្រាប់ប្រទេសជាតិតែប៉ុណ្ណោះ ហើយយើងបានទទួលការគាំទ្រនិងការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេសទាំងអស់នៅលើពិភពលោកដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ទាំងមហាអំណាចអាមេរិក ជប៉ុន ចិន អូស្ត្រាលី គឺសម្តេចបានជួបទាំងអស់ ដោយកន្លែងខ្លះបានជួបទ្វេភាគី និងកន្លែងខ្លះអត់មានពេលបានជួបនិយាយគ្នា ។សម្តេចធិបតីបានបញ្ជាក់ថា “យើងទៅនេះ គឺមិនមែនដើម្បីសម្តែងសម្ញែងនោះទេ ប៉ុន្តែទៅធ្វើការងារសំខាន់ដើម្បីប្រទេសជាតិ ហើយការងារធំបីដែលខ្ញុំធ្វើនៅក្នុងពេលតែមួយ។ ហើយថ្នាក់ដឹកនាំផ្សេងទៀតដូចគ្នា ទី១. គឺការងារការទូត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសក្នុងនាមនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ដំណើរទស្សនកិច្ចលើកទី១ របស់ខ្ញុំនេះ គឺចំពេលដែលមានកិច្ចប្រជុំសំខាន់របស់អាស៊ាន គឺប្រជុំកំពូលអាស៊ាន ដែលមានថ្នាក់ដឹកនាំអាស៊ានទាំងអស់ចូលរួម និងជួលជាមួយប្រទេសមហាអំណាចនីមួយៗ”។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា មានអ្នកធ្វើអត្ថាធិប្បាយខ្លះថា សម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ខុសច្បាប់ គឺអត់ទទួល តែកម្ពុជាមានគេទទួលស្គាល់ ហើយគេហៅពេញមាត់ ដោយសម្តេចបានជួបជាមួយនាយករដ្ឋមន្ត្រីចិន អនុប្រធានាធិបតីអាមេរិក ប្រធានាធិបតីឥណ្ឌា នាយករដ្ឋមន្ត្រីអូស្ត្រាលី ….។សម្តេចអង្គុយកៅអីដែលតំណាងនាយករដ្ឋមន្ត្រីរបស់កម្ពុជាហើយការងារការទូត គឺស្មើមុខស្មើមាត់ក្នុងនាមជាប្រទេសអធិបតេយ្យភាពមួយ។ មិនថាប្រទេសធំប្រទេសតូច គឺតំណាងកិច្ចការងារទំនាក់ទំនងការទូត គឺសម្តេចធ្វើកិច្ចការងារនេះពហុភាគី គឺគ្រប់គ្នាទទួលស្គាល់កម្ពុជាស្មើមុខស្មើមាត់ ស្មើភាពគ្នា។ ទី២. គឺជួបទ្វេភាគីដើម្បីបញ្ជាក់នៅទំនាក់ទំនងជាមួយប្រទេសជិតខាង គឺបញ្ជាក់ជំហរការទូតជាមួយបណ្តាប្រទេសទាំងអស់។ ហើយថែមទាំងនោះមិនមែនតែត្រឹមរក្សាការទូត គឺអត់មានប្រទេសណាដែលផ្តាច់ចំណងការទូតជាមួយកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថាចំពោះអ្នកវិភាគផ្សេងៗដែលអង្គុយនៅក្នុងបន្ទប់នៅក្រៅប្រទេសរាប់ពាន់គីឡូថាម៉េចថាចុះ ប៉ុន្តែចង់បញ្ជាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងថា កម្ពុជាមានរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋភ្លូកទឹកភ្លូកដីជាង ៨២,៣០ភាគរយ ជាង ៦លាននាក់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បង្កើតរាជរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញ គឺត្រូវបានទទួលស្គាល់ចំណងការទូតនៅបន្តជាមួយគ្រប់ប្រទេសទាំងអស់៕ដោយ៖ពលជ័យ

ads banner