ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្តេជ្ញាបង្ក្រាបទប់ស្កាត់បញ្ហាគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្ដេចធិបតី បានបញ្ជាក់ថា ដោយសារការរៀបចំផ្គូផ្គងពីដើមទីនៅរៀងស្រាលបន្តិច សម្តេចបានសម្រេចធ្វើការកែទម្រង់បន្ថែម អំពីរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងទៅលើការបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រាប់នីតិកាលថ្មីនេះឱ្យមានប្រសិទ្ធភាព។ សម្ដេចថា នេះគឺជាការប្ដេជ្ញាចិត្តរបស់យើង។

សូមរំលឹកថា បញ្ហាគ្រឿងញៀននេះ កន្លងមក រាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែងបង្រ្កាបទប់ស្កាត់ដោយសម្រេចបានលទ្ធផលជាច្រើនជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណា គ្រឿងញៀននៅតែជាបញ្ហាដែលត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនមានការថមថយចុះនៅឡើយទេ។ តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ សង្ឃឹមថា បទល្មើសគ្រឿងញៀន នឹងមានការថយចុះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner