ក្រុមហ៊ុនអាកាសចរណ៍ Thai Airways គ្រោងបញ្ជាទិញយន្តហោះថ្មីរហូតដល់ ៩៥គ្រឿង

បាងកក៖ ក្រុមហ៊ុន Thai Airways កំពុងចរចាជាមួយក្រុមហ៊ុន Boeing និង Airbus លើការបញ្ជាទិញយន្តហោះជាង ៩០គ្រឿង ខណៈដែលខ្លួនកំពុងបន្តការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងត្រៀមលក្ខណៈសម្រាប់ទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើនឡើងវិញ។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបង្ហាញនូវតម្រូវការយន្តហោះថ្មីចំនួន ៣០គ្រឿង ឬច្រើនជាងនេះ ប៉ុន្តែសំណើចុងក្រោយបំផុតរបស់ខ្លួន ត្រូវការយន្តហោះថ្មីរហូតដល់ ៩៥គ្រឿង។

យន្តហោះទាំង ៩៥គ្រឿងខាងលើ ក្នុងនោះមានយន្តហោះធុនតូចចំនួន ១៥គ្រឿង និងយន្តហោះធុនធំរហូតដល់ ៨០គ្រឿង ដែលនេះជាការបញ្ជាទិញយន្តហោះធំបំផុតក្នុងប្រទេសអាស៊ីអាគ្នេយ៍នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យ៉ាងណាមិញ ទាំងក្រុមហ៊ុន Boeing និង Airbus បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការបញ្ជាទិញនេះ។

សូមរម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកើនឡើងប្រាក់ចំណេញសុទ្ធដល់ចំនួន ២.២ពាន់លានបាត ឬប្រហែល ៦១.៨លានដុល្លារ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ ងើបឡើងពីការខាតបង់ចំនួន ៣ពាន់លានបាតកាលពីឆ្នាំមុន ដោយបានខាតបង់ស្ទើរតែរៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner