ហេតុអ្វីបានជាសហរដ្ឋអាមេរិក និងរុស្ស៊ី អបអរសាទរសេចក្តីថ្លែងការណ៍កំពូល G20? (Video Inside)

កិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាបានបញ្ចប់ គ្រាដែលរុស្ស៊ី និងសហរដ្ឋអាមេរិក បានសាទរនឹងការចេញសេចក្តីថ្លែងការណ៍រួមក្នុងក្រុងញូដេល្លី។ រុស្ស៊ីបានព្រមានមុននេះថា គេនឹងរារាំងការចេញសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល G20 បើសិនណាជាសេចក្តីថ្លែងការណ៍នោះ មិនឆ្លុះបញ្ចាំងពីជំហររបស់ក្រុងម៉ូស្គូ ចំពោះបញ្ហាអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍រួមនោះ ចុងបំផុតមិនបានសរសេរការថ្កោលទោសដល់រុស្ស៊ីក្នុងបញ្ហាសង្គ្រាមអ៊ុយក្រែនឡើយ។ សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា ក៏បានសាទរលើសេចក្តីថ្លែងការណ៍រួមនោះផងដែរ។ ហេតុអ្វី? លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner