លោក ស៊ី ជីនពីង ជំរុញឱ្យមានការរួបរួមក្នុងជួរយោធាចិន

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានសាមគី្គភាព និងស្ថិរភាពនៅក្នុងជួរយោធា ក្នុងអំឡុងពេលធ្វើអធិការកិច្ចមួយ បន្ទាប់ពីមានភាពចលាចលនៅក្នុងមុខតំណែងមន្រ្តីជាន់ខ្ពស់ នៃកងទ័ពរំដោះប្រជាជនចិន (PLA)។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានដកស្រង់សម្តីលោក ស៊ី ជីនពីង ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ភាគឦសាននៃប្រទេសចិន កាលពីសប្តាហ៍មុន ចុះផ្សាយយ៉ាងដូច្នេះថា យើងត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹងនូវការអប់រំ និងការគ្រប់គ្រងកងទ័ព ដើម្បីរក្សាបាននូវឯកភាព សន្តិសុខ និងស្ថិរភាពក្នុងកម្រិតខ្ពស់។

នាឱកាសនោះដែរ លោក ស៊ី ក៏បានសង្កត់ធ្ងន់ពីការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធផងដែរ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ស៊ី បានកើតមានឡើងបន្ទាប់ពីបុគ្គលិកជាច្រើនរូបបានផ្លាស់ប្តូរភ្លាមៗ នៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន (PLA)។

ជាក់ស្តែងនៅដើមឆ្នាំ ២០២៣ លោក ស៊ី បានបណ្តេញឧត្តមសេនីយ៍ពីររូបភ្លាមៗ ដែលដឹកនាំកងកម្លាំងរ៉ុក្កែតសម្ងាត់របស់ចិន ដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយគ្មានមូលហេតុ។ រឿងនោះបានកើតឡើងភ្លាមៗបន្ទាប់ពីលោក ស៊ី បានបណ្តេញលោក ឈីន កាង ចេញពីតួនាទីជារដ្ឋមន្ត្រីការបរទេសចិន៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner