Vietnam Airlines ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧.៨ពាន់លានដុល្លារជាមួយ Boeing

ហាណូយ៖ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១១ ខែកញ្ញានេះថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៧.៨ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក ប៊ូអ៊ីង។

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ បានស្វាគមន៍កិច្ចព្រមព្រៀងដ៏សំខាន់នេះរវាងក្រុមហ៊ុនប៊ូអ៊ីង និងក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសវៀតណាម។

ស្ថិតក្រោមកិច្ចព្រមព្រៀងខាងលើនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងទិញយន្តហោះប៊ូអ៊ីងធុន ៧៣៧ ចំនួន ៥០គ្រឿង ដែលនឹងអាចបង្កើតការងារដល់ពលរដ្ឋជាង ៣០,០០០នាក់នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បច្ចុប្បន្នមានយន្តហោះប្រហែល ១០០គ្រឿង ក្នុងនោះមានយន្តហោះ Boeing 787 Dreamliners ចំនួន ១៥គ្រឿង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា យន្តហោះប៊ូអ៊ីងនឹងជំនួសយន្តហោះដែលមានអាយុកាលជាងមួយទសវត្សរ៍មកនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner