ប្រជាពលរដ្ឋ ៣០០គ្រួសារ ទទួលបានផ្លូវលំមួយខ្សែ បន្ទាប់ពីលោកចៅសង្កាត់កាចាញជួសជុលកែលម្អរ រួចរាល់

(រតនគិរី)៖ ប្រជាពលរដ្ឋដែលរស់នៅភូមិ១ (ភូមិទុស) សង្កាត់កាចាញក្រុងបានលុង ខេត្តរតនគិរី បានសម្ដែងការសប្បាយរីករាយក្នុងចិត្ដជាពន់ពេក ក្រោយពីលោកចៅសង្កាត់កាចាញ បានសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុងរួមនិងសម្បុរសជនមួយចំនួនបានចំណាយប្រាក់ផ្ទាល់ខ្លួនចាក់ដីបំពេញផ្លូវលំមួយខ្សែសម្រួលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។

ផ្លូវលំនោះមានទទឹង ៨ម៉ែត្រ និងបណ្ដោយប្រវែង ៤គីឡូម៉ែត្រស្ថិតនៅភូមិ១ ស្ថិតនៅក្នុងសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី ដោយតភ្ជាប់ពីចំណុចរង្វង់មូលយាយទូលចេកឆ្ពោះទៅភូមិទុសច្រិច។

ផ្លូវនេះមានសារប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងនោះក៍អាចសម្រួលដល់សិស្សានុសិស្សមួយចំនួនក្នុងការ ធ្វើដំណើរទៅសាលារៀន និងងាយស្រួលដល់ប្រជាពលរដ្ឋដែលជាកសិករដឹកកសិផលផ្សេងៗមានដំឡូងមី សណ្ដែក ស្វាយចន្ទី ជ័រកៅស៊ូ ជាដើមទៅកាន់ទីផ្សារ និងការដឹកអ្នកជំងឺទៅកាន់មណ្ឌសុខភាព ។

លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា ផ្លូវនោះបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាង ៣០០គ្រួសារគឺឃុំតាអងនិងសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី ។

លោកចៅសង្កាត់បានបន្ដទៀតថា កន្លងមកផ្លូវមួយនេះមានកាខូចខាត់យ៉ាងដំណំគឺមានក្រឡុកធំៗជារណ្ដៅនៅខែភ្លៀង មានសភាពលំបាកក្នុងកាធ្វើដំណើរតាមម៉ូតូនិងឡានហើយសូមី្បតែថ្មើជើងក៏ដើរមិនកើតដែរ។

ដោយមើលឃើញ ពីទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋយើង ទើបរូបលោកដែលជាចៅសង្កាត់បានសហការណ៍ជាមួយអាជ្ញាធរខេត្ដ ក្រុង រួមនិងសប្បុរសជនមួយចំនួន បានចំណាយប្រាក់ផ្ទាល់ខ្លួនជាង១០លានរៀលនិងអ្នកខ្លះជួយទិញជាអាចម៌ដីដើម្បីចាក់បំពេញផ្លូវនោះឲ្យបានល្អប្រសេីរ សម្រួលជូនដល់ប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរបានប្រសើជាងមុន។

ក្រៅពីនេះលោកទន់ ពៅ រួមនិងសម្បុរស់ជននៅបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណជាង១០លានរៀលបន្ថែមទៀតដើម្បីជួសជុលនិងសម្រួលផ្លវចាស់ៗមួយចំនួនទៀត ដូចជាផ្លូវនៅភូមិ១ ភូមិ២ វិឡាកាត់ ភូមិ៣ ភូមិ៤ដោះក្រមុំនិងភូមិតាស៊ុយជាដើម ដែលបានខូចខាត ក៏ត្រូវបានធ្វើឲ្យល្អឡើងវិញផងដែរ។

លោក អ៊ុន សារឹទ្ធ ហៅធី មេ១០ខ្នងនិងជាតំណាងប្រជាពលរដ្ឋរស់នៅភូមិ១ទុសបានសម្ដែងការសប្បាយត្រេកអរ ដោយទទួលស្គាល់ថានេះជាភាពឈ្លាសវៃ របស់អាជ្ញាធរមូលដ្ឋាន។

លោក ធី បានប្រាប់បន្ដថា កន្លងមកផ្លូវនេះមិនអាចធ្វើដំណើរចេញចូលភូមិនៅខាងក្នុង បានដោយស្រួលដូចពេលនេះទេ ឥឡូវយើងមានផ្លូវល្អ អាចផ្ដល់ប្រយោជន៍បានច្រើន គឺងាយស្រួកដល់កូនសិស្សជិះម៉ូតូទៅសាលារៀន និងកសិករអាចដឹកកសិផលទៅកាន់ទីផ្សារហើយនៅពេលមានសមាជិកណាម្នាក់ធ្លាក់ខ្លួនឈឺឬស្ត្រីត្រូវឆ្លងទន្លេយើងក៍អាចដឹកពួកគេ ទៅរកទទួលសេវាព្យាបាលបានដោយងាយស្រួលផងដែរ៕

ដោយ គតិ យុត្ត

ads banner