មន្ត្រីជំនាញអគ្គនាយក ដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ចុះត្រួតពិនិត្យទំនិញមិនមានអនុលោមភាព និងបន្តដកហូតពីទីផ្សារ នៅតាមបណ្ដាខេត្ត-រាជធានី

(ភ្នំពេញ )៖ អគ្គនាយក ដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា រយៈពេល ពីរ ថ្ងៃ នាថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់លើទីផ្សារ និងកន្លែងលក់ទំនិញនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។

បេីតាមការបញ្ជាក់របស់មន្ត្រីជំនាញ ទំនិញចម្រុះរួមមាន គ្រឿងទេសចិន មីចិន ភេសជ្ជៈ គ្រៀងសមុទ្រ។ល។ ត្រូវបានត្រួតពិនិត្យ ហើយពពុះសណ្តែក សរសៃគុយទាវ និងអំបិលអ៊ីយ៉ូដ ត្រូវបានមន្ត្រីជំនាញធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ និងភាពអនុលោមតាមបទដ្ឋានបច្ចេកទេសផងដេរ។

ក្នុងនោះ មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ជាលទ្ធផល បានរកឃើញ៖

  • ពពុះសណ្តែក មានលាយសរធាតុបូរ៉ាក់(Borax) ចំនួន ០.៤គីឡូក្រាម
  • មឹក មានលាយសារធាតុ Formalin
  • អំបិលអ៊ីយ៉ូដមិនអនុលោមតាមបទដ្ឋានបច្ចេកទេស
  • ភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខ ចំនួន ៣៣.០៧ លីត្រ
  • ទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន ៩៨.៨៨គីឡូក្រាម និង ១៩ដប/កំប៉ុង។ សរុបរួមចំនួន ១៣២.៣៥គីឡូក្រាម និង ១៩ដប/កំប៉ុង៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner