ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុ វិស័យ អាស៊ី (AVI) បានរៀបចំបាឋកថាមួយ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋ កិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាព ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុ វិស័យ អាស៊ី (AVI) បានរៀបចំបាឋកថាមួយ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋ កិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាព ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច» ។ បឋកថានេះធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស និង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងមតិស្វាគមន៍ បានលើកឡើងពីសារៈ សំខាន់ របស់កិច្ចព្រមព្រៀងនេះដល់សេដ្ឋកិច្ចកម្ពុជា និងតួនាទីសំខាន់របស់អ្នកសារព័ត៌មាន ក្នុង ការផ្សព្វផ្សាយពីប្រធាននេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា៖ «កិច្ចព្រមព្រៀងភាព ជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគ ទាំង ជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្រ្តក្នុងការទាញយកអត្ថ ប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះ។

ទន្ទឹមគ្នានេះ ស្ថានភាពភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច គឺជាកត្តាដ៏សំខាន់ ដើម្បីធានាថាកិច្ចព្រមព្រៀងនេះ ដំណើរការ ទៅដោយរលូន និងផ្តល់ផលប្រយោជន៍វិជ្ជមាន ដល់ប្រទេសសមាជិក។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យអាស៊ានបន្តកិច្ចសហប្រតិបត្តិការឱ្យ បានស្អិតរមួត ដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសក្នុងក្រប ខណ្ឌ «អសិប-RCEP» នេះផ្ទាល់។ ក្នុងន័យនេះ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីពង្រឹងការ អភិវឌ្ឍ សេដ្ឋកិច្ចនិងនយោបាយប្រកបដោយបរិយាបន្ន។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា មានចំណាប់អារម្មណ៍ថា «អសិប-RCEP» គឺជាប្រធានបទស៊ី ជម្រៅខ្លាំងនិងមានវិសាលភាពធំ ដែលទាមទារការស្រាវ ជ្រាវរយៈពេលវែង ដើម្បីអាចធ្វើការពន្យល់ឱ្យបានក្បោះក្បាយហើយងាយយល់។ ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិតសភាចារ្យ បានសម្តែងនូវភាពរីករាយនឹងការសម្រាយ ពន្យល់ ជូនអ្នកចូលរួម ជាពិសេសអ្នកសារព័ត៌មាននាព្រឹកនេះ ព្រោះអ្នកសារព័ត៌មានចាំបាច់ ត្រូវមានចំណេះដឹងពីប្រធានបទនេះ ដើម្បីមានលទ្ធភាពរៀបរៀងខ្លឹមសារព័ត៌មានត្រឹម ត្រូវហើយងាយយល់ជូនសាធារណជន និងជាពិសេសផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានអន្តរ ជាតិ ក្នុងគោលដៅទាក់ទាញការវិនិយោគនានាមកក្នុងប្រទេសយើង។ បា ឋកថានាពេលនេះ បានបើកឱកាសដល់អ្នកសារព័ត៌មាន តំណាងអង្គទូត និស្សិត ទាំងអស់ ក្នុងការស្វែងយល់និងបង្កើនចំណេះដឹងស្តីពីប្រធានបទដ៏មានសារៈ សំខាន់មួយ នេះ ដើម្បីជាមូលដ្ឋានដល់ការសរសេរ ពន្យល់ និងផ្សព្វផ្សាយបន្តឱ្យបានដល់សាធារណ ជនទូទៅ រួមមាន ពាណិជ្ជករ អ្នកវិនិយោគ អាជីវករ និងក្រុមអ្នកប្រកបធុរៈកិច្ចទាំងក្នុង និងក្រៅស្រុក៕

ដោយ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner