កូនប្រុសលោក ចូ បៃដិន ជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន និងកាំភ្លើងខុសច្បាប់

វ៉ាស៊ីនតោន៖ លោក ហាន់ធើ បៃដិន នៅថ្ងៃទី១៤ ខែកញ្ញានេះ បានជាប់ចោទពីបទទិញកាំភ្លើងខុសច្បាប់ នៅពេលដែលគាត់កំពុងប្រើប្រាស់គ្រឿងញៀន។

លោក ហាន់ធើ បៃដិន វ័យ ៥៣ឆ្នាំ ដែលជាកូនប្រុសបង្កើតរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជាប់ចោទពីបទធ្វើសេចក្តីថ្លែងការណ៍មិនពិតចំនួន ២ នៅពេលទាមទាររកឯកសារទិញកាំភ្លើងក្នុងឆ្នាំ ២០១៨ នៅពេលគាត់មិនទាន់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅឡើយ។

ការចោទប្រកាន់ទី ៣ បានបញ្ជាក់ថា ដោយផ្អែកលើការនិយាយមិនពិត លោក ហាន់ធើ បានកាន់កាប់កាំភ្លើងដោយខុសច្បាប់ ក្នុងអំឡុងពេល ១១ថ្ងៃកាលពីខែតុលា ឆ្នាំដដែល។ ប្រសិនបើត្រូវបានកាត់ទោសលើបទឧក្រិដ្ឋទាំង ៣ ខាងលើនេះ លោក ហាន់ធើ បៃដិន អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ។

ការចោទប្រកាន់លើលោក ហាន់ធើ នេះដែរ បានកើតឡើងពីរថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋនៅក្នុងសភា ក៏បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ប្រឆាំងនឹងលោក ចូ បៃដិន ផងដែរ ដោយចោទថា នៅពេលគាត់ក្នុងមុខតំណែងជាអនុប្រធានាធិបតីអាមេរិក គាត់បានទទួលអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ពីជំនួញបរទេសកូនប្រុសរបស់គាត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner