អង្គការសុខភាពពិភពលោក៖អ្នកស្លាប់ដោយសារជំងឺ Legionnaires នៅក្នុងប្រទេសប៉ូឡូញកើនដល់ចំនួន ២៣នាក់
អ.ស.ប៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះបានឱ្យដឹងថាចំនួនអ្នកស្លាប់សរុបដែលទាក់ទងនឹងជំងឺ Legionnaires កើនដល់ចំនួន ២៣នាក់ត្រូវបានរាយការណ៍ពីប្រទេសប៉ូឡូញគិតត្រឹមថ្ងៃទី ១១ ខែកញ្ញា។
WHO បាននិយាយថាទៀតថា ករណីជំងឺ Legionnaires សរុបមានចំនួន ១៦៦ ករណីត្រូវបានរាយការណ៍ តែយ៉ាងណា គ្មានករណីថ្មីណាមួយត្រូវបានរាយការណ៍ឡើយចាប់តាំងពីថ្ងៃទី ៧ ខែកញ្ញា។
ជំងឺ Legionnaires គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយបាក់តេរី legionella ដោយវា អាចនឹងបង្ក ឱ្យមាន ជំងឺរលាកសួតក្នុងកម្រិតធ្ងន់ធ្ងរ។ បើយោងតាមអង្គការសុខភាពពិភពលោក ទម្រង់នៃការឆ្លងទូទៅបំផុតនៃជំងឺ Legionnaires គឺការស្រូបសារធាតុ aerosols កខ្វក់ដែលចេញមកពីដបបាញ់ទឹក យន្តហោះ ឬអ័ព្ទកខ្វក់។
កាលពីខែសីហា អាជ្ញាធរបាននិយាយថា ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់ប្រទេសប៉ូឡូញកំពុងស៊ើបអង្កេតថាតើការផ្ទុះឡើងនៃជំងឺ Legionnaires អាចជាលទ្ធផលនៃការប៉ុនប៉ងដោយចេតនាពីសំណាក់ភាគីណាមួយនៅក្នុងប្រព័ន្ធទឹក។
ជាមួយគ្នានេះដែរ WHO បាននិយាយថា ប្រភពនៃការឆ្លងមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ ហើយការស៊ើបអង្កេតកំពុងបន្តដើម្បីស្វែងរកប្រភពនៃការផ្ទុះឡើង៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/world/europe/who-says-23-legionellosis-linked-deaths-reported-poland-2023-09-14/