ប្រធានសភាតំណាងប្រជាជនចិន ប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភាប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរប្រកបដោយមេត្រីភាព
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅមហា វិមាន ប្រជាជន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនកាល ពីព្រឹកទី១៥ ខែ កញ្ញា ឆ្នាំ២០២៣។
ក្នុងឱកាសនេះឯកឧត្ដម ចាវ ឡឺជី បានសម្តែងនូវការស្វាគមន៍ យ៉ាង កក់ក្តៅជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈ ប្រតិភូជាន់ ខ្ពស់ កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការ កំណត់ យក សាធារណរដ្ឋប្រជាមានិតចិនជាប្រទេសទីមួយ សម្រាប់ការបំពេញ ដំណើរ ទស្សនកិច្ច ផ្លូវការរបស់សម្ដេចធិបតី។ ឯកឧត្តមក៏បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងចំពោះជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក នេះ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេច ធិបតី នឹងបន្តរីកលូតលាស់ និងអភិវឌ្ឍទៅមុខទៀត ហើយចិន នឹង បន្តគាំទ្រកម្ពុជាក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ ខ្លួន។
ឯកឧត្ដម ចាវ ឡឺជី ក៏បានរំលេចផងដែលថា ចំណងមិត្តភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាង សហគមន៍ វាសនារួមក្នុងយុគសម័យថ្មី ហើយប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែ ផ្កា ពីការកសាងសហគមន៍នេះ។
ជាការឆ្លើយតបចំពោះកិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង អំណរគុណចំពោះការ អបអរ សាទរ និងវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ព្រមទាំងបាន ពាំនាំនូវ ក្តីនឹករលឹក និងការដាំសួរសុខទុក្ខពីសំណាក់ សម្ដេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាផងដែរ។
សម្ដេចធិបតី ក៏បានគូសរំលេចជូនឯកឧត្តម ចាន ឡឺជី នូវសារនយោ បាយចំនួនពីរ ពាក់ព័ន្ធនឹងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ សារទី១ នោះគឺ ជោគជ័យដ៏ភ្លូកទឹកភ្លូកដីនេះបង្ហាញ អំពីអារម្មណ៍ កក់ក្តៅ និងការទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះគណបក្ស ប្រជាជនកម្ពុជា ជាពិសេសចំពោះសម្តេចតេជោ ប្រធាន គណបក្ស និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងនៅជាប់ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់ កាលៈទេសៈ ទាំងអស់។ ចំណែកឯសារទី២ គឺជាការផ្តល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដល់អ្នកបន្តវេន នៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ កម្ពុជា ទៅក្នុងវដ្ដថ្មីនៃការអភិវឌ្ឍ។
ជាមួយគា្ននេះសម្ដេចធិបតី បានអរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែក យ៉ាងច្រើន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការជួយឧបត្ថម្ភគាំទ្រដល់ កម្ពុជាទាន់ពេល ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ជាដើម។ សម្ដេចធិបតី ក៏បាន បញ្ជាក់ បន្ថែមជូន ឯកឧត្ដម ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរ និង គោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេច ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ ក៏ ដោយ ។
ក្នុងឱកាសនេះដែរសម្ដេចធិបតី និង ឯកឧត្តម ចាវ ឡឺជី បានពិភាក្សា បន្ថែមអំពីទិសដៅនៃការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសភា និងសភា។ ជាក់ស្តែង ក្នុងនាមជាសមាជិកសភាមួយរូប, សម្ដេចធិបតី បានលើកទឹកចិត្ត ឱ្យ មាន ការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរទស្សនកិច្ចនេះ នឹងមាន ផលប្រយោជន៍ ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេស សម្រាប់សមាជិកសភា វ័យ ក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនៈ ជាមួយ គ្នា។ ឯកឧត្តម ចាវ ឡឺជី ក៏បានយល់ស្របចំពោះ ការស្នើនេះ និងប្តេជ្ញា ជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និង ប្រកបដោយ មេត្រីភាព ដោយមិនកំណត់នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀប វារៈ ណាមួយឡើយ ។
ទន្ទឹមនឹងការឯកភាពបន្តសហការ ផ្លាស់ប្ដូរនូវបទពិសោធន៍ និងខិត ខំអនុវត្តគម្រោងដែលបាន ព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ, សម្ដេចធិបតី និង ឯកឧត្តម ចាវ ឡឺជី បានឯកភាព ចំពោះគោលការណ៍ នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ ប្រទេស ជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ។ ជារួម កម្ពុជា និងចិន ប្ដេជ្ញាបន្តសហការជាមួយគ្នាក្នុង នាមជាមិត្តដ៏ល្អ ដែល ជឿទុកចិត្តបាន, ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់នូវ រាល់ ការប៉ុនប៉ង ឬ ជ្រៀតជ្រែកពីខាងក្រៅ។
ឯកឧត្តម ចាវ ឡឺជី បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកជូន សមភាគីរបស់ឯកឧត្តម គឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ផងដែរ។ ឯកឧត្តម បានជូនពរឱ្យសម្ដេចធិបតី និងគណៈប្រតិភូជាន់ ខ្ពស់បំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ និងសូមឱ្យការធ្វើ ដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ដោយ៖ វណ្ណលុក