សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្រ្តីចិនទទួលបដិសណ្ឋារកិច្ចផ្លូវការប្រកបដោយកិត្តិយសបំផុត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបាន ទទួលនូវពិធីបដិសណ្ឋារកិច្ចផ្លូវការយ៉ាងកក់ក្តៅបំផុតពីឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅវិមាន មហាប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយផ្ទាល់ដោយឯកឧត្តមនាយករដ្ឋមន្ត្រីចិន បាន អញ្ជើញគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋ ប្រជាមានិតចិន ជាមួយនឹងការបាញ់កាំភ្លើងបីណាត់ ប្រាំបីដើម នៅចំពី មុខ ទីលានធានអានមិន។

បន្ទាប់មកសម្តេចធិបតីនាយករដ្ឋមន្រ្តីដែលអមដំណើរដោយឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិនបានអញ្ជើញត្រួតពលគ្រប់កងឯកភាព នៃកងទ័ពរំដោះប្រជាជនចិនលើកំរាលព្រំក្រហម។

សូមបញ្ជាក់ថា នេះជាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីកាន់តួនាទីជានាយករដ្ឋមន្រ្តី នីតិកាលទី៧នៃ រដ្ឋសភាកាលពី២២ ខែសីហា ឆ្នាំ២០២៣ ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner